ចង់​យក​ឈ្នះ​ចិត្ត​ស្រី​ៗ​ងាយ​ដូច​បកចេក បើ​បុរស​ហ៊ាន​ឲ្យ​ដល់​កម្រិត​នេះ

ចង់​យក​ឈ្នះ​ចិត្ត​ស្រី​ៗ​ងាយ​ដូច​បកចេក បើ​បុរស​ហ៊ាន​ឲ្យ​ដល់​កម្រិត​នេះ

ក្នុង​ទំនាក់ទំនង​ស្នេហា ច្បាស់​ណាស់​ថា​ភាគី​ខាង​ស្រី​គឺ​តែង​មាន​បញ្ហា​ច្រើន​ជាង​បុរស​ដូចជា​រឿង​ងរង៉ក់ ឬ​ប្រចែប្រចណ្ឌ​ច្រើន​ជា​ដើម។ ​បើ​ចង់​យក​ឈ្នះ​ចិត្ត​ស្រី​ៗ​ឲ្យ​ដល់​ទី​បំផុត មិន​ពិបាក​ឡើយ​ឲ្យ​តែ​បុរស​ៗ​ហ៊ាន​ធ្វើ​រឿង​ទាំង ៤ នេះ៖

១.តាម​អង្វរ​ឲ្យ​ដល់​ទី​បំផុត

មនុស្ស​ស្រី​មិន​មែន​ចិត្ត​រឹង​ដូច​ថ្ម​ទេ ផ្ទុយ​ទៅ​វិញ​ទន់​ដូច​សំឡី​ប៉ុណ្ណោះ បើ​ពេល​ខឹង​ខ្លាំង និង​មិន​ព្រម​អភ័យ​ទោស សង្សារ​​ហ៊ាន​តែ​តាម​អង្វរ​ឲ្យ​លើស​ពី ៣ ដង​ធានា​ថា នឹង​បាត់​ងរ​ជា​មិន​ខាន។ នារី​​ចង់​បាន​មុខ​មាត់ និង​ចង់​ឲ្យ​បុរស​តាម​អង្វរ​ឲ្យ​ច្រើនដង ដើម្បី​បញ្ជាក់​ថា​ស្រលាញ់​ស្មោះ​ចំពោះ​តែ​នាង​ម្នាក់​គត់។

២.បើ​ដេញ​កុំ​ចាកចេញ

ចិត្ត​មនុស្ស​ស្រី​គឺ​បែប​នេះ​ឯង ពេល​ខឹង​ខ្លាំង​ប្រាកដ​ជា​ដេញ​សង្សារ​ឲ្យ​ចេញ​ពី​ជីវិត​នាង តែ​បើ​ខាង​ប្រុស​ពិតជា​ដើរ​ចេញ​មែន នោះ​ស្នេហា​ប្រាកដជា​ចប់​ដោយ​មិន​អស់​ចិត្ត។ បើ​ទោះ​ស្រីៗ​ប្រើ​សម្ដី​ដែល​ធ្ងន់ធ្ងរ រហូត​ទាមទារ​ចែក​ផ្លូវ​គ្នា​ក៏​ដោយ ក៏​មិន​គួរ​ចាកចេញ​ពី​នាង​ដែរ ព្រោះ​នោះ​ជា​សម្ដី​ផ្ទុយ​ពី​ចិត្ត​ទៅ​វិញ​ទេ គឺ​គេ​ចង់​ឲ្យ​នៅ​ក្បែរ​ខ្លួន​បំផុត​ទៅ​វិញ។

៣.អត់ឱន​ឲ្យ​នាង

ស្រី​ៗ​ដឹង​ច្បាស់​ណាស់​ថា មនុស្ស​ប្រុស​ក៏​ចេះ​អន់ចិត្ត​ដែរ គ្រាន់តែ​នាង​ចង់​បាន​ការ​លួងលោម​ឲ្យ​បាន​ច្រើន​ប៉ុណ្ណោះ ព្រោះ​នារី​ងាយ​ទទួល​រង​សម្ពាធ​ផ្លូវ​ចិត្ត​ច្រើន​ជាង មាន​ន័យ​ថា​ឆាប់​ខឹង ប្រច័ណ្ឌ និង​ថ្នក់​ចិត្ត​ស្ទើរតែ​គ្រប់​រឿង។ ដូចនេះ​ហើយ​ត្រូវ​អត់ឱន និង​អធ្យាស្រ័យ​ដល់​នាង​គ្រប់​កំហុស​ឆ្គង​ដែល​បាន​ប្រព្រឹត្ត ទើប​អាច​យក​ឈ្នះ​បាន​ដោយ​សន្តិវិធី។

៤.ហ៊ាន​​ទទួល​បញ្ហា​ជំនួស

មនុស្ស​ស្រី​មិន​ចង់​បាន​អ្វី​ច្រើន​ឡើយ គ្រាន់តែ​ពេល​មាន​បញ្ហា​​ចង់​ឲ្យ​មនុស្ស​ប្រុស​ម្នាក់​ហ៊ាន​យក​ខ្លួន​ទៅ​ពាំង​ជំនួស​នោះ ពិតជា​អាច​យក​បាន​ទាំង​ចិត្ត បេះដូង ទាំង​ព្រម​តែ​ម្ដង។ បុរស​ត្រូវ​ចាំ​ថា ទោះ​ជា​យក​ខ្លួន​ទៅ​រង​បញ្ហា​ជំនួស​ក៏​ដោយ ក៏​មនុស្ស​ស្រី​មិន​ប្រាកដ​ថា​ឲ្យ​ទទួល​ម្នាក់​ឯង​ដែរ តែ​នាង​ចង់​ដឹង​ថា​ប្រុស​ម្នាក់​នោះ​ស្រលាញ់​ពិត​ដល់​ថ្នាក់​ហ៊ាន​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ខ្លួន​ដែរ​ឬ​ទេ៕

Facebook Comments