ម្ដងនេះ អែតវីន និងអតីតប្រពន្ធផលិតកម្មLD ហៅគ្នាប្ដីប្រពន្ធពេញៗមាត់តែម្ដង

ត្បិតពេលនេះតារាសម្ដែង អែតវីន និងអ្នកនាង Panchaka June ត្រូវជាអតីតប្រពន្ធម្ចាស់ផលិតកម្ម LD មិនទាន់បានប្រកាសប្រាប់មហាជនជាសាធារណៈថាពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នាក្ដីតែទង្វើរ និងសកម្មភាពរបស់អ្នកទាំងពីរមិនខុសពីប្ដីប្រពន្ធនោះទេ។

ជាក់ស្ដែងមុននេះបន្ដិចអ្នកនាង Panchaka June បានបង្ហោះសារឆាតឯកជនជាមួយ អែត វីន ហៅគ្នាប្ដីប្រពន្ធពេញៗមាត់ដោយបារម្ភណ៍និង សួរពីសុខទុក្ខគ្នាគ្រប់ពេល។ ក្នុងសារនោះដែរតួឯកប្រុសក្នុងរឿង “ទឹកចិត្តម្ដាយសម័យថ្មី” បានប្រាប់ទៅអតីតប្រពន្ធផលិតកម្ម LD ថាចង់រៀបការឆាប់ៗមិនចង់ទុកយូរតទៅទៀតទេ ព្រោះខំតាមស្រឡាញ់នាង ច្រើនឆ្នាំដែរហើយ។

ក្រោយពីឃើញសារដែល អែតវីន ផ្ញើរមកកាន់ខ្លួនថាចង់រៀបការឆាប់ៗភ្លាមនោះអ្នកនាង Panchaka June ក៏បានឆ្លើយតបទៅកំលោះសង្ហារូបនេះវិញថា នាងមិនចង់រៀបការក្នុងពេលឆាប់ៗនោះទេដោយសារតែធ្លាប់ខកចិត្តរឿងស្នេហ៍ម្ដងហើយចង់ទុកពេលវេលាមើលចិត្តគ្នាបន្ថែមទៀតសិន។

ភ្លាមៗនោះ អែតវីន ក៏បានឆ្លើយតបទៅ Panchaka June ថាគ្មានបញ្ញាទេឲ្យចាំ៥ ឆ្នាំទៀតក៏មិនអីដែរអ្វីដែលសំខាន់ខណៈពេលនេះលោក និងនាង ស្រឡាញ់គ្នាគឺគ្រប់គ្រាន់ហើយ៕

Facebook Comments