សម្រស់ ឆូយ បញ្ញា កាន់តែស្រស់ស្អាតជាងមុនក្រោយបញ្ចប់ការប្រឡង!!Miss Universe 2019

ភ្នំពេញ៖ អតីតបេក្ខនារី Miss Universe 2019 កញ្ញា ឆូយ បញ្ញា ថ្វីត្បិតតែកញ្ញាមិនបានទទួលជ័យលាភីក៏ដោយ ប៉ុន្តែកញ្ញាបានទទួលពានដែលមានប្រជាប្រិយជាងគេក្នុងការប្រឡងទាំងមូលតែម្តងដោយសារតែសម្រស់របស់កញ្ញាពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំងពីមហាជនជាច្រើននាក់។

យ៉ាងណាមិញកញ្ញាបានធ្លាប់ប្រឡូកក្នុងវិស័យសិល្បៈមួយនេះរយៈពេលជិត៣ឆ្នាំមកហើយ ប៉ុន្តែការប្រឡូកក្នុងវិស័យសិល្បៈមួយនេះមិនសូវបានដិតដល់ប៉ុន្មាននោះទេព្រោះដោយសារតែកញ្ញាជាប់បំពេញការសិក្សា។

ក្រោយពីការទំនេរពីការសិក្សាកញ្ញាក៏បានសម្រេចចិត្តប្រឡូកក្នុងវិស័យសិល្បៈនេះម្តងទៀតដែលចាប់យកអាជីពជាអ្នកបង្ហាញម៉ូត សព្វថ្ងៃកញ្ញាស្ថិតនៅក្នុងក្រុមម៉ូដែលមួយកន្លែងផងដែរ។

ថ្មីៗនេះស្របពេលដែលកម្មវិធីប្រឡង Miss Universe 2019 បានមកដល់កញ្ញាក៏សម្រេចចិត្តដាក់ចិត្តក្នុងការប្រឡងដោយមិនរុញរា។ ទោះជាមិនបានជោគជ័យក្នុងការប្រឡងមួយនេះក្តីកញ្ញាអាចទទួលបានបទពិសោធន៏ជាច្រើនពីការប្រឡងមួយនេះក្នុងជីវិតរបស់កញ្ញា៕

Facebook Comments